Total Pageviews

Saturday, May 28, 2011

ផ្លូវជើងកបល្បីសម្លាប់ជីវិតអ្នកធ្វើដំណើរឆ្លងកាត់

ប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាល
មួយចំនួនតែងនាំគ្នានិយាយថា
ការកើតមាននូវគ្រោះថ្នាក់ចរាចរណ៍
ជាញឹកញាប់នៅលើកំណាត់ផ្លូវលំក្រាល
គ្រួសក្រហមមួយបានធ្វើឱ្យចំនួនអ្នកស្លាប់ផង
រងរបួសមានការកើនឡើង
ខណៈដែលមានចាស់ៗក្នុងភូមិខ្លះ
ឃើញមានខ្មោចតៃហោងដើរតាមផ្លូវនិង
ខ្លះក៏យល់សុបិន្តឃើញមេទ័ពផ្លូវងងឹតឱ្យកសាងនូវរូបសំណាក់ និង ប្រាសាទ
ទើបផ្លូវនេះលែងមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតមានទៀត។
លោកតា សូស អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិទួលសុភី ឃំុព្រែកតយ
ស្រុកស្អាង ខេត្តកណ្តាល ដែលជាជនរងគ្រោះថ្នាក់ដាច់ដៃស្តាំមួយចំហៀងបាន
ប្រាប់ឲ្យដឹងថាកាលពីមួយខែមុននេះគាត់បានជិះមូ៉តូយឺតៗពីវត្តបន្តចេញទៅផ្លូវ
ជាតិលេខ 21B ស្រាប់តែមានរថយន្តមួយគ្រឿងបានរេចង្កូតមកបុកគាត់ពីក្រោយ
ទៅខ្ទប់នឹងដើមអាកាស្យាបណ្តាលឱ្យគាត់បាក់ដៃ ក៏ឱ្យកូនចៅដឹកយកទៅមន្ទីរ
ពេទ្យកាល់ម៉ែត្រ ពេលនោះគ្រូពេទ្យក៏កាត់ដៃគាត់ចោលទៅ។លោកតាបន្តទៀត
ថាគាត់ពំុមែនជាជនរងគ្រោះទីមួយក្នុងគ្រោះថ្នាក់នោះទេ ព្រោះផ្លូវនេះគឺជាផ្លូវជើង
កបដែលអ្នកស្រុកតែងល្បីថា ឆក់យកជីវិតអ្នកធ្វើដំណើរតាមនោះ។
ពាក់ព័ន្ធទៅនិងគ្រោះថ្នាក់ដ៏រំជើបរំជួលទៅលើកំណាត់ផ្លូវនេះដែរ អ្នកស្រីសិនលី
អាយុ៦៤ឆ្នាំ មានផ្ទះជាប់នឹងផ្លូវលំនេះ បានប្រាប់ឲ្យដឹងថាបើនិយាយពីអ្នកស្លាប់
នឹងរបួសដែលគាត់បានដឹងត្រួសៗមានប្រហែលជា៣០នាក់រួចមកហើយ ដោយ
ក្នុងនោះមានទាំងក្មួយប្រុសគាត់ម្នាក់ឈ្មោះណុន អាយុ២៧ឆ្នាំ បានស្លាប់កាលពី
ចុងឆ្នាំ២០១០កន្លងទៅនេះ នៅពេលដែលគេកំពុងជិះម៉ូតូយឺតៗក៏ស្រាប់តែមាន
មនុស្សម្នាក់នៅពាំងផ្លូវពីមុខ រួចគេក៏ខំគេចក៏ធ្លាក់ផ្លូវ ធ្វើឱ្យមានរបួសហើយក៏ស្លាប់
ទៅ។ប៉ុន្តែមុនស្លាប់គេបានប្រាប់ថា ក្រៅពីមានឃើញមនុស្សធំនៅកណ្តាលផ្លូវ
ក៏មានស្អីរុញម៉ូតូគេផងដែរ។
លោកតា យិន សិនអាយុ៨២ឆ្នាំ បានប្រាប់ឱ្យដឹងថា មានយប់មួយគាត់ធ្លាប់សុបិន្ត
ឃើញមានកងទ័ពផ្លូវងងឹតជាច្រើនចុះពីភ្នំវត្តធនមន្តមក ដោយឆ្ងល់គាត់ក៏សួរទៅមេ
ទ័ពទាហ៊ាននោះថា តើហេតុអ្វីក៏មានទ័ពច្រើនម្ល៉េះ។មេទ័ពនោះក៏ប្រាប់ថា គាត់
ចុះមករៀបចំភូមិស្រុកកំុឱ្យកើតគ្រោះថ្នាក់ចង្រៃទៀត ប៉ុន្តែឱ្យគាត់ប្រាប់អ្នកស្រុក
ឲ្យរៀបចំធ្វើប្រាសាទ បាយសី៩ថ្នាក់និងរូសំណាក់តាមួយ ដាក់នៅក្បែរអាស្រប
លោកតាម្ចាស់ទឹក ម្ចាស់ដី(ឈ្មោះលោកតាច័ន្ទ)ដើម្បីឱ្យបានបីផ្លូវងងឹតយាង
មកគង់នៅថែរក្សាស្រុកភូមិ ឱ្យបានសេចក្តីសុខចម្រុងចម្រើនជៀសផុតពីគ្រោះ
ថ្នាក់ផ្សេងៗជាដើម៕ 


No comments:

Post a Comment