Total Pageviews

Friday, December 24, 2010

រឿង​​ A Billion Stars Hotel ចាប់ផ្តើមថតហើយ

រឿង​ A Billion Stars Hotel
ចំណងជើងរឿងខាងលើនេះ​គឺជារឿងមួយរបស់ផលិតកម្ម​៤រួមគ្នា​បង្កើតឡើងនៅប្រទេសកម្ពុជាយើង​ដែលសហការផលិត​ជាមួយបរទេស​។​ផលិតកម្មទាំងនោះរួមមាន Kid Express,​​C D M , Migirants , 391 Films ។ហើយរឿង​ A Billion Stars Hotel បានចំណាយពេលសរសេរអស់រយៈពេល​២ឆ្នាំ​​។ហើយឥឡូវនេះបានសំរេចដាក់ថតក្នុងកំឡុងពេល១ខែ​ចាប់ពីថៃ្ងទី​​២៣ខែ​ឆ្នូ​ឆ្នាំ២០១០នេះតទៅ។រឿង A Billion Stars Hotel នេះអ្នកចាត់ចែងផលិតមានប្រសាសន៍ថានិងត្រូវចំណាយទឹកប្រាក់អស់ចំនួន​២០០,០០០ដុល្លា។​ប៉ុនែ្តអ្នកចាត់ចែងផលិតបានសង្កត់ធ្ងន់ថា​នៅពេលដែលពួកគាត់ថតចប់គាត់និងចេញលក់លើទីផ្សាហើយគាត់ធានាថា​និងអាចប្រមូលផលមកវិញបានចំនួនប្រាក់រាប់លានដុល្លាឯនោះ។







នៅក្នុងរឿង​ A Billion Stars Hotel នេះផងដែរ​យើងសង្កេតឃើញមានវត្តមានតួសមែ្តងសុទ្ធសឹងជាជនជាតិបរទេស។​ដូចជាលោក Quentin Ciausin ជាអ្នកដឹកនាំរឿង​និងសហការជាមួយផលិតករខែ្មរគឺលោក​វិសាលនិង Director of Photography​​​ឈ្មោះលោក Lynn (ជនជាតិបរទេស)ជំនួយការកាមេរ៉ាថត​លោក​ឌិនដារឿន(ជនជាតិខែ្មរ)។Producer Mrss. Eunhui Wiess ជនជាតិកូរ៉េ។ចំណែកឯតួសមែ្តងនៅក្នុងរឿង​ A Billion Stars Hotel នេះមានជនជាតិបរទេសនិងខែ្មរសមែ្តងរួមគ្នាជាច្រើនផងដែរ។

No comments:

Post a Comment