Total Pageviews

Wednesday, May 25, 2011

ផ្លរីដាភ្លិបភ្លែតក្នុងពិភពសិល្បៈ

ការបាត់មុខសារជាថ្មីក្នុងវិថីសិល្បៈ
របស់អតីតតារាភាពយន្តហូលីវូដ។ផ្លរីដាបានធ្វើឲ្យ
មជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើល
បន្ទាប់ពីនាងអាក់ខានមិនបានថតបទចម្រៀង
ក្នុងVolថ្មីរបស់ផលិតកម្ម សុវណ្ណឌីភាពយន្តមួយរយៈនេះ។
កន្លងមកនាងផ្លរីដាធ្លាប់បានប្រាប់ថានាងគឺជា
អតីតតារាសម្តែងភាពយន្តហូលីវូដ នៅ
ក្នុងរឿង “ហូលី” ដោយនាងបានសម្តែងជាតួស្រីពេស្យា ហើយបានវាយតប់គ្នាជាមួយ
តួឯកស្រី ជនជាតិវៀតណាមនៅក្នុងបាមួយកន្លែងស្ថិតក្នុងតំបន់ស្វាយប៉ាក ក្នុងរាជធានី
ភ្នំពេញ។ដោយមានការអន្តរាគមន៍ពីតួឯកប្រុសជាជនជាតិអាមេរិក នៅក្នុងឈុតឆាក
វាយប្រយុទ្ធគ្នា។
ផ្លរីដាប្រាប់ថា ចាប់តាំងពីពេលនោះមក(2003) នាងក៏មានឱកាសបោះជំហានចូលក្នុង
វិថីសិល្បៈ ដោយបានថតភាពយន្តនៅក្នុងរឿងជាច្រើនដូចជា រឿង “អកព្រាត់ទ្រនំុ ,
ខ្មោចនាងតី ,រស់ជាតិជីវិត ,ថ្ងៃរះបញ្រ្ចាសទិស ,ជួញជិតជាជាងជួញឆ្ងាយ ,និងរឿង
សំពោងសក់ធំ”ជាដើម។ក្រៅពីនេះនាងក៏ចូលរួមថតឈុតចម្រៀងកាយវិកាខារ៉ាអូខេ
ឱ្យផលិតកម្មក្នុងស្រុកនិងក្រៅស្រុកមាន រ៉ៃមាសតោមាស,ផ្កាយព្រឹក,ឆ្លងដែន,អង្គវត្ត,
និងSMធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញរហូតដល់ឯនាយសមុទ្រ។
ប៉ុន្តែទន្ទឹមនិងកិតិ្តស័ព្ទរបស់នាងល្បាញល្បីនេះ ស្រាប់តែបាត់មុខនាងផ្លរីដាពីសិល្បៈ
អស់រយៈពេលជិត៤ឆ្នាំ(ពីឆ្នាំ2007-2010)ក៏ស្រាប់តែលេចមុខនាងច្រៀងនៅក្នុងផលិត
កម្ម សុវណ្ណឌីភាពយន្ត ក្នុងបទ”ព្រលិតរំចង់,បងជាគ្រាប់ពេជ្រ និង បទត្រីមួយត្របុត២”
យ៉ាងភ្ងាក់ផ្អើលជាមួយនិងពាក្យលេចឮថា នាងបែកបាក់គូស្នេហ៍។តែនាងបានចេញបក
ស្រាយថារឿងនេះជារឿងមិនពិតទេគ្រាន់តែជាដំណឹងចចាមអារ៉ាមប៉ុណ្ណោះ។
ស្របពេលដែលសីុឌីបទចម្រៀងរបស់នាងកំពង់តែទទួលបានប្រជាប្រិយភាព នៅក្រៅ
ប្រទេស និង ក្នុងស្រុកនោះ ក៏បាត់មុខនាងសាជាថ្មីទៀត ធ្វើឱ្យអ្នកសិល្បៈនិងមហាជន
មួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំង សូម្បីតែអ្នកស្រី តាន់ សុវណ្ណឌីម្ចាស់ផលិតកម្ម
ក៏ពំុបានដឹងថានាងទៅពេលណាដែរ។អ្នកស្រីបានត្រឹមតែនិយាយប្រាប់ថានាងបាន
ប្រាប់គាត់ថានាងចេញទៅសម្តែងខនសឺតនៅសហរដ្ឋអាមេរិក។
តែនៅពេលដែលនាងផ្្លរីដាជួបសន្ទនាជាមួយវេបសាយ “អម្ពិលអម្ពែក”នាងបានប្រាប់
ថា ការអវត្តមានមួយរយៈេពលនេះគឺមកពីនាងចេញទៅសម្តែងខនសឺតនៅអាមេរិក
ហើយក៏បានជួបអតីតអ្នកដឹកនាំរឿងនៅហូលីវូដ គាត់មានបំណងឱ្យនាងសម្តែងរឿង
ជាថ្មីរបស់គាត់ ទើបពេលនាងត្រលប់មកស្រុកខ្មែរវិញមិនទាន់បានចេញមុខព្រោះចង់
ចុះកុងត្រាជាមួយហូលីវូដសិន ចាំបង្ហាញមុខម្តងទៀត ៕


No comments:

Post a Comment