Total Pageviews

Saturday, May 28, 2011

ផ្លូវជើងកបល្បីសម្លាប់ជីវិតអ្នកធ្វើដំណើរឆ្លងកាត់

ប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាល
មួយចំនួនតែងនាំគ្នានិយាយថា
ការកើតមាននូវគ្រោះថ្នាក់ចរាចរណ៍
ជាញឹកញាប់នៅលើកំណាត់ផ្លូវលំក្រាល
គ្រួសក្រហមមួយបានធ្វើឱ្យចំនួនអ្នកស្លាប់ផង
រងរបួសមានការកើនឡើង
ខណៈដែលមានចាស់ៗក្នុងភូមិខ្លះ
ឃើញមានខ្មោចតៃហោងដើរតាមផ្លូវនិង
ខ្លះក៏យល់សុបិន្តឃើញមេទ័ពផ្លូវងងឹតឱ្យកសាងនូវរូបសំណាក់ និង ប្រាសាទ
ទើបផ្លូវនេះលែងមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតមានទៀត។
លោកតា សូស អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិទួលសុភី ឃំុព្រែកតយ
ស្រុកស្អាង ខេត្តកណ្តាល ដែលជាជនរងគ្រោះថ្នាក់ដាច់ដៃស្តាំមួយចំហៀងបាន
ប្រាប់ឲ្យដឹងថាកាលពីមួយខែមុននេះគាត់បានជិះមូ៉តូយឺតៗពីវត្តបន្តចេញទៅផ្លូវ
ជាតិលេខ 21B ស្រាប់តែមានរថយន្តមួយគ្រឿងបានរេចង្កូតមកបុកគាត់ពីក្រោយ
ទៅខ្ទប់នឹងដើមអាកាស្យាបណ្តាលឱ្យគាត់បាក់ដៃ ក៏ឱ្យកូនចៅដឹកយកទៅមន្ទីរ
ពេទ្យកាល់ម៉ែត្រ ពេលនោះគ្រូពេទ្យក៏កាត់ដៃគាត់ចោលទៅ។លោកតាបន្តទៀត
ថាគាត់ពំុមែនជាជនរងគ្រោះទីមួយក្នុងគ្រោះថ្នាក់នោះទេ ព្រោះផ្លូវនេះគឺជាផ្លូវជើង
កបដែលអ្នកស្រុកតែងល្បីថា ឆក់យកជីវិតអ្នកធ្វើដំណើរតាមនោះ។
ពាក់ព័ន្ធទៅនិងគ្រោះថ្នាក់ដ៏រំជើបរំជួលទៅលើកំណាត់ផ្លូវនេះដែរ អ្នកស្រីសិនលី
អាយុ៦៤ឆ្នាំ មានផ្ទះជាប់នឹងផ្លូវលំនេះ បានប្រាប់ឲ្យដឹងថាបើនិយាយពីអ្នកស្លាប់
នឹងរបួសដែលគាត់បានដឹងត្រួសៗមានប្រហែលជា៣០នាក់រួចមកហើយ ដោយ
ក្នុងនោះមានទាំងក្មួយប្រុសគាត់ម្នាក់ឈ្មោះណុន អាយុ២៧ឆ្នាំ បានស្លាប់កាលពី
ចុងឆ្នាំ២០១០កន្លងទៅនេះ នៅពេលដែលគេកំពុងជិះម៉ូតូយឺតៗក៏ស្រាប់តែមាន
មនុស្សម្នាក់នៅពាំងផ្លូវពីមុខ រួចគេក៏ខំគេចក៏ធ្លាក់ផ្លូវ ធ្វើឱ្យមានរបួសហើយក៏ស្លាប់
ទៅ។ប៉ុន្តែមុនស្លាប់គេបានប្រាប់ថា ក្រៅពីមានឃើញមនុស្សធំនៅកណ្តាលផ្លូវ
ក៏មានស្អីរុញម៉ូតូគេផងដែរ។
លោកតា យិន សិនអាយុ៨២ឆ្នាំ បានប្រាប់ឱ្យដឹងថា មានយប់មួយគាត់ធ្លាប់សុបិន្ត
ឃើញមានកងទ័ពផ្លូវងងឹតជាច្រើនចុះពីភ្នំវត្តធនមន្តមក ដោយឆ្ងល់គាត់ក៏សួរទៅមេ
ទ័ពទាហ៊ាននោះថា តើហេតុអ្វីក៏មានទ័ពច្រើនម្ល៉េះ។មេទ័ពនោះក៏ប្រាប់ថា គាត់
ចុះមករៀបចំភូមិស្រុកកំុឱ្យកើតគ្រោះថ្នាក់ចង្រៃទៀត ប៉ុន្តែឱ្យគាត់ប្រាប់អ្នកស្រុក
ឲ្យរៀបចំធ្វើប្រាសាទ បាយសី៩ថ្នាក់និងរូសំណាក់តាមួយ ដាក់នៅក្បែរអាស្រប
លោកតាម្ចាស់ទឹក ម្ចាស់ដី(ឈ្មោះលោកតាច័ន្ទ)ដើម្បីឱ្យបានបីផ្លូវងងឹតយាង
មកគង់នៅថែរក្សាស្រុកភូមិ ឱ្យបានសេចក្តីសុខចម្រុងចម្រើនជៀសផុតពីគ្រោះ
ថ្នាក់ផ្សេងៗជាដើម៕ 


Wednesday, May 25, 2011

ផ្លរីដាភ្លិបភ្លែតក្នុងពិភពសិល្បៈ

ការបាត់មុខសារជាថ្មីក្នុងវិថីសិល្បៈ
របស់អតីតតារាភាពយន្តហូលីវូដ។ផ្លរីដាបានធ្វើឲ្យ
មជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើល
បន្ទាប់ពីនាងអាក់ខានមិនបានថតបទចម្រៀង
ក្នុងVolថ្មីរបស់ផលិតកម្ម សុវណ្ណឌីភាពយន្តមួយរយៈនេះ។
កន្លងមកនាងផ្លរីដាធ្លាប់បានប្រាប់ថានាងគឺជា
អតីតតារាសម្តែងភាពយន្តហូលីវូដ នៅ
ក្នុងរឿង “ហូលី” ដោយនាងបានសម្តែងជាតួស្រីពេស្យា ហើយបានវាយតប់គ្នាជាមួយ
តួឯកស្រី ជនជាតិវៀតណាមនៅក្នុងបាមួយកន្លែងស្ថិតក្នុងតំបន់ស្វាយប៉ាក ក្នុងរាជធានី
ភ្នំពេញ។ដោយមានការអន្តរាគមន៍ពីតួឯកប្រុសជាជនជាតិអាមេរិក នៅក្នុងឈុតឆាក
វាយប្រយុទ្ធគ្នា។
ផ្លរីដាប្រាប់ថា ចាប់តាំងពីពេលនោះមក(2003) នាងក៏មានឱកាសបោះជំហានចូលក្នុង
វិថីសិល្បៈ ដោយបានថតភាពយន្តនៅក្នុងរឿងជាច្រើនដូចជា រឿង “អកព្រាត់ទ្រនំុ ,
ខ្មោចនាងតី ,រស់ជាតិជីវិត ,ថ្ងៃរះបញ្រ្ចាសទិស ,ជួញជិតជាជាងជួញឆ្ងាយ ,និងរឿង
សំពោងសក់ធំ”ជាដើម។ក្រៅពីនេះនាងក៏ចូលរួមថតឈុតចម្រៀងកាយវិកាខារ៉ាអូខេ
ឱ្យផលិតកម្មក្នុងស្រុកនិងក្រៅស្រុកមាន រ៉ៃមាសតោមាស,ផ្កាយព្រឹក,ឆ្លងដែន,អង្គវត្ត,
និងSMធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញរហូតដល់ឯនាយសមុទ្រ។
ប៉ុន្តែទន្ទឹមនិងកិតិ្តស័ព្ទរបស់នាងល្បាញល្បីនេះ ស្រាប់តែបាត់មុខនាងផ្លរីដាពីសិល្បៈ
អស់រយៈពេលជិត៤ឆ្នាំ(ពីឆ្នាំ2007-2010)ក៏ស្រាប់តែលេចមុខនាងច្រៀងនៅក្នុងផលិត
កម្ម សុវណ្ណឌីភាពយន្ត ក្នុងបទ”ព្រលិតរំចង់,បងជាគ្រាប់ពេជ្រ និង បទត្រីមួយត្របុត២”
យ៉ាងភ្ងាក់ផ្អើលជាមួយនិងពាក្យលេចឮថា នាងបែកបាក់គូស្នេហ៍។តែនាងបានចេញបក
ស្រាយថារឿងនេះជារឿងមិនពិតទេគ្រាន់តែជាដំណឹងចចាមអារ៉ាមប៉ុណ្ណោះ។
ស្របពេលដែលសីុឌីបទចម្រៀងរបស់នាងកំពង់តែទទួលបានប្រជាប្រិយភាព នៅក្រៅ
ប្រទេស និង ក្នុងស្រុកនោះ ក៏បាត់មុខនាងសាជាថ្មីទៀត ធ្វើឱ្យអ្នកសិល្បៈនិងមហាជន
មួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំង សូម្បីតែអ្នកស្រី តាន់ សុវណ្ណឌីម្ចាស់ផលិតកម្ម
ក៏ពំុបានដឹងថានាងទៅពេលណាដែរ។អ្នកស្រីបានត្រឹមតែនិយាយប្រាប់ថានាងបាន
ប្រាប់គាត់ថានាងចេញទៅសម្តែងខនសឺតនៅសហរដ្ឋអាមេរិក។
តែនៅពេលដែលនាងផ្្លរីដាជួបសន្ទនាជាមួយវេបសាយ “អម្ពិលអម្ពែក”នាងបានប្រាប់
ថា ការអវត្តមានមួយរយៈេពលនេះគឺមកពីនាងចេញទៅសម្តែងខនសឺតនៅអាមេរិក
ហើយក៏បានជួបអតីតអ្នកដឹកនាំរឿងនៅហូលីវូដ គាត់មានបំណងឱ្យនាងសម្តែងរឿង
ជាថ្មីរបស់គាត់ ទើបពេលនាងត្រលប់មកស្រុកខ្មែរវិញមិនទាន់បានចេញមុខព្រោះចង់
ចុះកុងត្រាជាមួយហូលីវូដសិន ចាំបង្ហាញមុខម្តងទៀត ៕


Monday, May 23, 2011

រឿងទាយាទអារីយា៉ ចាប់ផ្តេីមថតហេីយ

           សកម្មភាពថតរឿង ទាយាទអារីយា៉ ចាប់ផ្តេីមថតហេីយ
សៀមរាប ៖ សកម្មភាពទាំងនេះគឺជា វណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្ម Classic
ដែលបានសំរិតសំរាងឡេីងក្រេាមការដឹកនាំរឿងរបស់ចាងហ្វាងផលិតកម្ម គឺ លេាក ហួ​ សុផល ផ្ទាល់
ក្នុងរឿងនេះផងដែរមានការចូលរួមពីក្រុមតារាវ័យក្មេងប្រចាំផលិតកម្ម Classic េហីយ
និង​ តារាល្បីៗជាច្រេីនទៀត ។
           រឿងថ្មីនេះនិងត្រៀមចាក់បពា្ចាាំងក្នុងេពលឆាប់ៗខាងមុខនេះេហីយ ។

          រូបភាពខាងក្រោមនេះគឺសកម្មភាពថតរឿង ទាយាទអារីយា៉ ៖









Saturday, May 7, 2011

ទីទី ចង់ល្បីជាងត្រូវការស្នេហា


  • តារាភាពយន្តទីទីដែលមុននេះពំុសូវជា
    មានឈ្មោះបោះសំលេងប៉ុន្មាននោះ។ស្រាប់តែ
    ថ្មីៗនេះនាងបានធ្វើឲ្យពិភពសិល្បៈភ្ញាក់ផ្អើល
    បន្ទាប់ពីនាងទើបនឹងចូលប្រឡូកនៅក្នុង
    វិស័យនេះសោះក៏មានដំណឹងថា
    នាងកំពុងចចាចុះកុងត្រាជាមួយទូរទស្សន៍My TVទៅហើយ។
    ហេតុតែមាននិស្ស័យតាំងពីនៅតូចចង់ធ្វើជាតារាចម្រៀងមក រហូតដល់នាងធំពេញក្រមំុ
    ស្រីស្អាត ទីទី បានប្រវេប្រវាតោងវិស្ស័យសិល្បៈតាមរយៈការដើរម៉ូដទីបំផុតនាងក៏មានឱ
    កាសបានទទួលចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួតជ្រើសរើស បេក្ខជន បេក្ខនារី ក្នុងចំ
    ណោម៣០០នាក់។ផ្តើមចេញពីជ័យលាភីនេះហើយ នាងក៏ត្រូវបានម្ចាស់ក្រុមហ៊ុនផលិត
    ខ្សែភាពយន្ត និង ខារ៉ាអូខេ ដូចជានៅក្នុងរឿង  “អំបិលស្ទើរប្រៃម្ទេសស្ទើរហិល” រឿង “អន្ទាត់
    ស្នេហ៍” រឿង “ធម្មជាតិសខ្មៅ”។មិនតែប៉ុណ្ណោះនាងក៏ជា តារាសម្តែងក្នុងឈុតខារ៉ាអូខេឲ្យ
    ផលិតកម្ម “Rock” និង  “Town” តាមរយៈបទចម្រៀង “មិត្តអូនទេ” និងបទ “ទីបំផុតយើងនៅ
    តែបែកគ្នា”។
    ទន្ទឹមនិងមានកិត្តិស័ព្ទចាប់ផ្តើមល្បីក្នុងវិស័យនេះ ដោយក្រៅពី ដើរម៉ូដ, ថតភាពយន្ត ,​ខារ៉ាអូខេ
    នាងប្រាប់ថា នាងក៏ជាតារា ស្ពតពាណិជ្ជកម្មឲ្យទឹកក្រូច Pepsi ស្រាបៀអូស្រ្តាលី នឹង ឡេលាប
    ស្បែកវារើងជាដើម។ជាមួយគ្នានេះផងដែរស្រីស្រស់ ទីទី ក៏បានទទួលស្គាល់ថានាងពិតជា
    បាននិយាយពីរឿងចុះកុងត្រាជាមួយទូរទស្សន៍My TVមែនប៉ុន្តែពេលនេះគឺជាអំឡុងពេល
    ដែលនាងត្រូវពិចារណានៅឡើយ ដូច្នេះនាងមិនអាចប្រាប់បានទេថានិងមានរយៈពេល
    យូរប៉ុណ្ណាហើយត្រូវធ្វើអ្វីខ្លះនៅក្នុងកម្មវិធីណាមួយទេ។
    ចំណែករឿងរ៉ាវពាក់ព័ន្ធនិងស្នេហាវិញនាងទីទីប្រាប់ថានាងចងល្បីជាងត្រូវការមានសង្សារ
    ដោយសារថាវ័យរបស់នាងក៏នៅក្មេងហើយកំពុងសិក្សាទៀតម្យ៉ាងនាងក៏ចង់កសាងកេរិ៍្តឈ្មោះ
    នៅក្នុងវិស័យសិល្បៈឲ្យគេស្គាល់ច្រើនសិនចាំដល់ពេលដែលនាងនឿយណាយចាំគិតរឿង
    មានគ្រួសារក៏វាមិនយឺតពេលដែរ។តារាភាពយន្តរូបនេះបញ្ជាក់ថាបើទោះបីជាចង់មានគ្រួសារ
    ក៏បា៉ម៉ាក់នាងមិនយល់ព្រមដែរព្រោះគាត់តែងនិយាយថានាងនៅក្មេងនៅឡើយ៕