ល្បីសត្វប្រើសមានបារមី ចេះព្យាបាលជំងឺ
សត្វប្រើសមួយនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ត្រូវបានអ្នកស្រុកអះអាងថា
ចេះព្យាបាលជំងឺជាច្រើនប្រភេទដល់មនុស្សឲ្យជាសះស្បើយ។រហូតដល់អ្នកខ្លះបានហៅសត្វ
ប្រើសនោះថា ព្រះអង្គមិនដាច់ពីមាត់ បន្ទាប់ពីអ្នកទាំងនោះជឿថា ប្រើនោះពិតជាបារមីកាន់មែន។
ទាក់ទិនទៅនឹងប្រវត្តិរបស់ប្រើសនោះ លោកតា អិុន យន អាយុ ៧៥ឆ្នាំ ជាគណៈកម្មការអាចារ្យ
វត្តលាជrnនិង ជាអ្នកមើលថែរក្សាប្រើស បានប្រាប់ឲ្យដឹងថា ដំបូងឡើយសត្វប្រើសនេះត្រូវអ្នកឡើង
ត្នោតប្រទះឃើញនៅកណ្តាលវាលស្រែ ហើយក៏នាំគ្នា៦ទៅ៧នាក់ព័ទ្ធចាប់ ក្នុងគោលបំណងយក
ទៅកាប់សីុ។ ប៉ុន្តែមិនទាន់បានធ្វើសីុក្លែមស្រាផង ក៏មានរឿងឈ្លោះទាស់ទែងគ្នាទៅ។ ក្រោយមក
ក៏នាំគ្នាដឹកយកទៅលក់ឲ្យឈ្មួញទិញសត្វដាក់សួនក៏មិនបានជួប ក៏ធ្វើឲ្យមានរឿងជាបន្តបន្ទាប់។
លុះដល់យប់ឡើងក៏នាំគ្នាកាប់សីុទៀត ស្រាប់តែយប់ឡើងអ្នកចាប់បានក៏សុបិន្តឃើញ ប្រើស
និយាយប្រាប់ថា “កំុសម្លាប់ឪៗទេកូន” រួចក៏ភ្ញាក់ដឹងខ្លួនទៅ។ ដោយគិតថាជាឪពុករបស់ខ្លួន
ដែលស្លាប់កាលពីសម័យប៉ុលពតមកចាប់ជាតិនោះទើបគេលែងសម្លាប់ ហើយបានយករឿងសុបិន
នេះប្រាប់គេឯង។
លោកតា អិុនយនបានបន្តថា នៅពេលនោះគាត់ក៏បានសួរបុរសអ្នកចាប់ប្រើសនោះថា ឯងលែង
ចង់លក់សត្វនេះទៀតហើយគេថាឈប់ហើយ ព្រោះប្រើសនេះជាឪពុករបស់គេ ប៉ុន្តែគេឆ្ងល់ថា
ក្រោយពីគេសប្តិមកប្រើនោះក៏ហោះឡើងលើហើយគេនិយាយថាrnបើជាឪពុករបស់គេ ម៉េចក៏ទៅ
ចោលគេអញ្ជឹង!។ គ្រាន់តែថាមិនទាន់បានរួចពីមាត់ផង សត្វនោះក៏ធ្លាក់ចុះមកវិញត្រូវដៃរបស់គេ
បណ្តាលឱ្យចេញឈាមទើបគេគិតថា ឪពុករបស់គេខឹងនឹងរូបគេ ហើយបានឲ្យគាត់យកប្រើស
នោះយកទៅណាក៏បានកំុឲ្យតែសម្លាប់ចោល។ ពេលនោះគាត់ក៏យកមកដាក់ក្នុងវត្តលាជ។
សត្វប្រើសនោះក៏ទៅពន្យល់សប្តិប្រាប់អ្នកជំងឺឈឺរាំរៃ៉ម្នាក់ ឲ្យយកទឹកមកសំុប្រើសសូត្រផ្លុំឲ្យ
ដើម្បីយកទៅងូតនឹងហូប។ ស្រាប់តែជាពីជំងឺទាចទឹកនោះ ក៏ផ្អើលមនុស្សមកសំុទឹកមាត់ សំុលាមក
និង ទឹកនោមយកធ្វើថ្នាំព្យាបាលខ្លះឲ្យប្រើសលាង ដើម្បីព្យាបាលជំងឺ ឈឺជង្គង់ ឬ ជំងឺអ្វីផ្សេងៗ
ទៀតឲ្យជាគ្រប់គ្នា ទើបគេនាំគ្នាហៅថាព្រះអង្គប្រើសៗតាមលោកយាយស្លៀកសពាក់សម្នាក់
ចុះមកពីភ្នំគូលែន។
អ្នកស្រី វណ្ណ លឹម អាយុ ៥៥ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុនមានមនុស្សម្នាច្រើនណាស់
បានផ្អើលមកឲ្យព្រះអង្គជួយព្យាបាលជំងឺឲ្យបានជាសះស្បើយជាច្រើនគ្នា មិនថាស្លាប់មួយចំហៀង
ខ្លួន ទឹកនោមផ្អែម ថ្លើមក្រិន ក្រពះ ពោះវៀនទេ គឺប្រញាប់ដណ្តើមគ្នា សំុទឹកមន្ត ទឹកនោម យកទៅ
ធ្វើថ្នាំ ខ្លះងូត ខ្លះផឹក។ ចំណែកលាមក យកទៅធ្វើថ្នាំ ដោយដាក់នៅក្នុងប្រេងកូឡាទុកគ្រាន់លាប
បំបាត់ថ្លោះគ្រេចណែនៗគ្នាជារៀងរាល់ថ្ងៃ។ប៉ុន្តែបច្ចុប្បន្នមិនច្រើនដូចគ្រាមុនទេ តែអ្នកជឿនិង
គោរពព្រះអង្គគេនៅតែចេញចូលយកចង្ហាន់មានបាយ ផ្លែឈើទំ ត្រកួនព្រលិត និង ក្រអៅឈូក
យកមកថ្វាយព្រះអង្គមិនដែលដាច់ឡើយ៕
ដោយ ចេស្តា