Total Pageviews

Monday, September 12, 2011

រាជបុរីកាន់តែល្បីឈ្មោះ ក្រោយពេលថតរឿងព្រះនាងព្រិលស www.ampil-ampek.com


លោក រាជបុរី គឺជាតារាចម្រៀងប្រចាំផលិតកម្ម Classic និងជាដៃគូច្រៀងជាមួយកញ្ញា សុគន្ធ អារីយ៉ា។
េលាក រាជ បុរី បានចូលប្រឡូកក្នុងវិស័យសិល្បៈជិត២ឆ្នាំមកហើយ ឥឡូវនេះក្រោយពីលោកបានថតរឿងឱ្យផលិតកម្ម Classic រួចមក លោក បុរី កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់យុវវ័យ ហើយថ្មីៗនេះគេតែងតែឃើញលោកឡើងច្រៀងតាមបណ្តាស្ថានីយ៍ទូរទស្សន៍ជាច្រើន។
លោក រាជ បុរី ក៏ធ្លាប់ថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនជាច្រើនផងដែរ ម្យ៉ាងវិញទៀត បុរី បានថតរឿងឱ្យផលិតកម្ម Classic បានចំនួន៣រឿង ដែលរឿងកូនភ្លោះខ្ទើយចម្លែកគឺជារឿងទី១ ដែលលោកចាប់ផ្តើមសម្តែងជាលើកដំបូង និងបានចាក់បញ្ជាំងរួច
ហើយ នៅឆ្នាំ ២០១០ ហើយនិងត្រៀមចាក់បញ្ជាំងរឿងថ្មីមួយទៀតគឺរឿង "ព្រះនាងព្រិលស" បញ្ជាំងនៅថ្ងៃទី ១០.០៩.២០១១នៅរោងកុន Lux។