Total Pageviews

Thursday, August 25, 2011

ផលិតកម្មClassicនិងចាប់បញ្ចាំងរឿងព្រះនាងព្រិលសថ្ងៃទី 10.09.2011

 
ផលិតកម្មClassicនិងចាប់បញ្ចាំងរឿងព្រះនាងព្រិលសថ្ងៃទី 10.09.2011
 
 
រឿងព្រះនាងព្រិលសនិងចាប់សម្ភោធនៅថ្ងៃទី 10. 09. 2011 នៅរោងកុន Lux ។ នៅម៉ោង៨ព្រឹក ដោយមានតារាសម្តែងនៅក្នុង
រឿងនេះចូលរួមផងដែរ មានដូចជាៈ កញ្ញា សុគន្ធ អារីយា៉, លោក រាជ បុរី,
កញ្ញា ញឹម ចាន់ថន, ក្រុមបុរសតឿ ទាំង៧នាក់ និងកញ្ញា ភេទទី៣ សម្តែង Show នៅក្នុងក្លឹប Classic
ហើយថែមទាំងមានការប្រគំុតន្រ្តីមុននឹងបើកសម្ភោធ ចាក់បញ្ចាំងខ្សែភាព
យន្ត ដែលចូលរួមសម្តែងដោយក្រុម High Class និង ក្រុម Classic សូមកំុភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ធានាថា
សើច, កំប្លែង, អភិនិហារ, រន្ធត់ សំរាប់ឆ្នាំ 2011 របស់ផលិតកម្ម Classic។
សូមបញ្ជាក់សំរាប់ថ្ងៃទី 10. 09. 2011​ ប្រសិនបើលោកអ្នកទិញសំបុត្រ 1free ជូននូវ CD រឺ VCD 1បន្ទះ, សូមអរគុណ....!  
www.ampil-ampek.com

Tuesday, August 23, 2011

សុគន្ធអារីយ៉ា ស្រក់ទឹកភ្នែកព្រោះរាជបុរីបឺតមាត់ , www.ampil-ampek.com


ក.សុគន្ធអារីយ៉ាគឺជាតារាចម្រៀងប្រចាំផលិតកម្មClassic ពេលថ្មីៗនេះមានពាក្យចចាមរាមថាកញ្ញានិងលោករាជបុរី
មានទំនាក់ទំនងស្នេហាជាមួយគ្នា។ឮពាក្យលេចលឺមួយចំនួននិយាយថា លោក រាជ បុរីបានធ្វើឲ្យកញ្ញា សុគន្ធអារីយ៉ា
ស្រក់ទឹកភ្នែកព្រោះតែការថើបមាត់ ដែលធ្វើឲ្យទស្សនិកជនមួយចំនួនចង់ដឹងអំពីរឿងនេះយ៉ាងខ្លាំង ក្រុមការងាររបស់
វិបសាយAmpilAmpek បានជួបសម្ភាសន៍ជាមួយកញ្ញាផ្ទាល់តាមទូរស័ព្ទសាកសួរអំពីបញ្ហានេះ។
AmpilAmpek: ជំរាបសួរកញ្ញា សុខសប្បាយទេ?
អារីយ៉ា ៈ ចា៎! សុខសប្បាយ។
AmpilAmpek: តើកញ្ញាមមាញឹកទេសំរាប់ការងារសិល្បៈសព្វថ្ងៃនេះ?
អារីយ៉ា ៈ ចា៎ មមាញឹកណាស់ដែរព្រោះសព្វថ្ងៃជាប់រវល់ធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥និងឡើងច្រៀងតាម
Concert ផ្សេងៗផងដែរ។
AmpilAmpek: មានពាក្យលេចឮមួយចំនួនថាលោក រាជបុរីបានធ្វើឲ្យកញ្ញាស្រក់ទឹកភ្នែកដោយសារការថើបមាត់មែនទេ?
អារីយ៉ា ៈ សើច ទេនេះជារឿងមិនពិតទេ វាគ្រាន់តែជាសាច់រឿងដែលអ្នកដឹកនាំរឿងលោក ហ៊ួរ សុផល តម្រូវឲ្យខ្ញុំសម្តែង
តែប៉ុណ្ណោះ គឺនៅក្នុងរឿងព្រះនាងព្រិលស ដែលតួស្រីត្រូវស្លាប់ដោយមន្តអាគមន៍យាយធ្មប់ស្លាប់ ហើយទាល់តែសេ្នហ៍
ដំបូងមកថើប ទើបនាងរស់ឡើងវិញ។
AmpilAmpek: ចុះឮថាអ្នកទាំងពីរមានទំនាក់ទំនងសេ្នហាជាមួយគ្នា?
អារីយ៉ា ៈ ចា៎ ខ្ញុំទាំងពីរមិនមានសេ្នហាស្អីនោះទេ យើងទាំងពីរគ្រាន់តែជាមិត្តភ័ក្តិនៅក្នុងអាជីពសិល្បៈជាមួយគ្នាតែប៉ុណ្ណោះ
នោះគ្រាន់តែជាពាក្យចចាមរាមចេះតែនិយាយ វាជារឿងមិនពិតទេ។ក្រុមការងារAmpilAmpek មិនអស់ចិត្ត ក៏បានជួប
សម្ភាសន៍លោក រាជ បុរីតាមទូរស័ព្ទ។AmpilAmpek: ជំរាបសួរលោក បុរី សុខសប្បាយទេ?
បុរី ៈ បាទ ខ្ញុំសុខសប្បាយទេ។
AmpilAmpek: លឺពាក្យចចាមរាមថា លោកធ្វើឲ្យកញ្ញា សុគន្ធអារីយ៉ាស្រក់ទឹកភ្នែកព្រោះតែការបឺតមាត់ តើនេះជារឿង
ពិតរឺទេ?
បុរី ៈ បាទ​នោះជារឿងមិនពិតទេ វាគ្រាន់តែជាឈុតឆាកសម្តែងនៅក្នុងរឿងព្រះនាងព្រិលសដែលយើងបានសម្តែងជាមួយគ្នា
ដែលតួប្រុសទៅជួយតួស្រីេអាយរស់ឡើងវិញ ហើយរឿងនេះដែរនិងចាក់បញ្ជាំងនៅថ្ងៃទី 10.09.2011នៅរោងកុន Lux ផងដែរ
សូមកំុភ្លេចចូលរួមទស្សនាទាំងអស់គ្នា៕