Total Pageviews

Sunday, July 24, 2011

ល្បីសត្វប្រើសមានបារមី ចេះព្យាបាលជំងឺ (ampil-ampek.com)

ល្បីសត្វប្រើសមានបារមី ចេះព្យាបាលជំងឺ
សត្វប្រើសមួយនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ត្រូវបានអ្នកស្រុកអះអាងថា
ចេះព្យាបាលជំងឺជាច្រើនប្រភេទដល់មនុស្សឲ្យជាសះស្បើយ។រហូតដល់អ្នកខ្លះបានហៅសត្វ
ប្រើសនោះថា ព្រះអង្គមិនដាច់ពីមាត់ បន្ទាប់ពីអ្នកទាំងនោះជឿថា ប្រើនោះពិតជាបារមីកាន់មែន។
ទាក់ទិនទៅនឹងប្រវត្តិរបស់ប្រើសនោះ លោកតា អិុន យន អាយុ ៧៥ឆ្នាំ ជាគណៈកម្មការអាចារ្យ
វត្តលាជrnនិង ជាអ្នកមើលថែរក្សាប្រើស បានប្រាប់ឲ្យដឹងថា ដំបូងឡើយសត្វប្រើសនេះត្រូវអ្នកឡើង
ត្នោតប្រទះឃើញនៅកណ្តាលវាលស្រែ ហើយក៏នាំគ្នា៦ទៅ៧នាក់ព័ទ្ធចាប់ ក្នុងគោលបំណងយក
ទៅកាប់សីុ។ ប៉ុន្តែមិនទាន់បានធ្វើសីុក្លែមស្រាផង ក៏មានរឿងឈ្លោះទាស់ទែងគ្នាទៅ។ ក្រោយមក
ក៏នាំគ្នាដឹកយកទៅលក់ឲ្យឈ្មួញទិញសត្វដាក់សួនក៏មិនបានជួប ក៏ធ្វើឲ្យមានរឿងជាបន្តបន្ទាប់។
លុះដល់យប់ឡើងក៏នាំគ្នាកាប់សីុទៀត ស្រាប់តែយប់ឡើងអ្នកចាប់បានក៏សុបិន្តឃើញ ប្រើស
និយាយប្រាប់ថា “កំុសម្លាប់ឪៗទេកូន” រួចក៏ភ្ញាក់ដឹងខ្លួនទៅ។ ដោយគិតថាជាឪពុករបស់ខ្លួន
ដែលស្លាប់កាលពីសម័យប៉ុលពតមកចាប់ជាតិនោះទើបគេលែងសម្លាប់ ហើយបានយករឿងសុបិន
នេះប្រាប់គេឯង។
   លោកតា អិុនយនបានបន្តថា នៅពេលនោះគាត់ក៏បានសួរបុរសអ្នកចាប់ប្រើសនោះថា ឯងលែង
ចង់លក់សត្វនេះទៀតហើយគេថាឈប់ហើយ ព្រោះប្រើសនេះជាឪពុករបស់គេ ប៉ុន្តែគេឆ្ងល់ថា
ក្រោយពីគេសប្តិមកប្រើនោះក៏ហោះឡើងលើហើយគេនិយាយថាrnបើជាឪពុករបស់គេ ម៉េចក៏ទៅ
ចោលគេអញ្ជឹង!។ គ្រាន់តែថាមិនទាន់បានរួចពីមាត់ផង សត្វនោះក៏ធ្លាក់ចុះមកវិញត្រូវដៃរបស់គេ
បណ្តាលឱ្យចេញឈាមទើបគេគិតថា ឪពុករបស់គេខឹងនឹងរូបគេ ហើយបានឲ្យគាត់យកប្រើស
នោះយកទៅណាក៏បានកំុឲ្យតែសម្លាប់ចោល។ ពេលនោះគាត់ក៏យកមកដាក់ក្នុងវត្តលាជ។
សត្វប្រើសនោះក៏ទៅពន្យល់សប្តិប្រាប់អ្នកជំងឺឈឺរាំរៃ៉ម្នាក់ ឲ្យយកទឹកមកសំុប្រើសសូត្រផ្លុំឲ្យ
ដើម្បីយកទៅងូតនឹងហូប។ ស្រាប់តែជាពីជំងឺទាចទឹកនោះ ក៏ផ្អើលមនុស្សមកសំុទឹកមាត់ សំុលាមក
និង ទឹកនោមយកធ្វើថ្នាំព្យាបាលខ្លះឲ្យប្រើសលាង  ដើម្បីព្យាបាលជំងឺ ឈឺជង្គង់ ឬ ជំងឺអ្វីផ្សេងៗ
ទៀតឲ្យជាគ្រប់គ្នា ទើបគេនាំគ្នាហៅថាព្រះអង្គប្រើសៗតាមលោកយាយស្លៀកសពាក់សម្នាក់
ចុះមកពីភ្នំគូលែន។
អ្នកស្រី វណ្ណ លឹម អាយុ ៥៥ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុនមានមនុស្សម្នាច្រើនណាស់
បានផ្អើលមកឲ្យព្រះអង្គជួយព្យាបាលជំងឺឲ្យបានជាសះស្បើយជាច្រើនគ្នា មិនថាស្លាប់មួយចំហៀង
ខ្លួន ទឹកនោមផ្អែម ថ្លើមក្រិន ក្រពះ ពោះវៀនទេ គឺប្រញាប់ដណ្តើមគ្នា សំុទឹកមន្ត ទឹកនោម យកទៅ
ធ្វើថ្នាំ ខ្លះងូត ខ្លះផឹក។ ចំណែកលាមក យកទៅធ្វើថ្នាំ ដោយដាក់នៅក្នុងប្រេងកូឡាទុកគ្រាន់លាប
បំបាត់ថ្លោះគ្រេចណែនៗគ្នាជារៀងរាល់ថ្ងៃ។ប៉ុន្តែបច្ចុប្បន្នមិនច្រើនដូចគ្រាមុនទេ តែអ្នកជឿនិង
គោរពព្រះអង្គគេនៅតែចេញចូលយកចង្ហាន់មានបាយ ផ្លែឈើទំ  ត្រកួនព្រលិត និង ក្រអៅឈូក
យកមកថ្វាយព្រះអង្គមិនដែលដាច់ឡើយ៕



ដោយ ចេស្តា

Friday, July 15, 2011

ដូដូ ចង់ល្បីឈ្មោះដូចម្តាយ www.ampil-ampek.com

ដូដូ ចង់ល្បីឈ្មោះដូចម្តាយ

ថ្វីបើ ដូដូ គឺជាតារាចម្រៀងថ្មីនៅមិនទាន់ល្បីឈ្មោះបោះសំលេងខ្លាំងក្តី។ប៉ុន្តែ តារារូបនេះ
បានអះអាងថា ខ្ញុំមានមហិចតា ចង់ឲ្យមានឈ្មោះល្បីល្បាញនៅលើវិថីសិល្បៈ ទាំងការ
ច្រៀង និង សម្តែងឲ្យដូចជា ម្តាយបង្កើតរបស់គេ គឺអតីតតារាចម្រៀង និង សម្តែងកំប្លែង
ស៊ុនណារីម៉ូនីកា ដែរ។
ដូដូ តារាចម្រៀងដែលទើបតែលេចមុខនាពេលថ្មីៗនេះបានប្រាប់ថាពីប្រវត្តិនៃការចូលប្រឡូក
ក្នុងវិស័យសិល្បៈថា “ដំបូងឡើយខ្ញុំ បានដាក់ពាក្យសំុចូលប្រឡងចម្រៀង ក្រោយមកក៏បាន
ជាប់ និង បានចុះកុងត្រា៣ឆ្នាំ ឲ្យផលិតកម្មឃែ្លកសីុក។ហើយរហូតមកទល់នឹងពេលនេះ ខ្ញុំ
បានថតបទចម្រៀងបានចំនួន ៦វ៉ុលរួចហើយ ដោយមានបទ“កម្មពារស្នេហា”“ទឹកភ្នែកកូន
ពាល” និង បទ “កំុស្រលាញ់គេ” ជាដើម។
បើទោះបីជា ដូដូ ទើបតែចូលប្រឡូកសិល្បៈ បានជាង៦ខែ ហើយមិនទាន់ត្រូវបានគេកត់ត្រា
បញ្ចូលទៅក្នុងបញ្ជីឈ្មោះតារាចម្រៀងល្បីនៅក្នុងពិភពCD ក៏ដោយ ក៏ដូដូ បានលេចមុខលេច
មាត់ខ្លាំងនៅក្នុងចំនោមតារាចម្រៀងដែលថ្មីៗ ដទៃទៀតគ្រប់ជំនាន់ដែរ។
ស្ថិតក្នុងវ័យ ២០ឆ្នាំ ដែលផ្តើមល្បីឈ្មោះរូបនេះប្រាប់ថា ក្រៅពីថតបទចម្រៀង ខ្ញុំក៏បានសម្តែង
ភាពយន្តនៅក្នុងរឿង “កូនភ្លោះខ្ទើយចម្លែក” និង រឿង “ទាយាទអារីយ៉ា” បន្ទាប់ពីខ្ញុំបានចូល
ច្រៀងនៅឃែ្លកសីុកបាន ១ខែមក។
ដូដូ មានឈ្មោះពិត ស៊ុនណារី ឌីណេត ដែលត្រូវជាកូនពៅ(កូនទី២ក្នុងចំនោមបងប្អូនប្រុស២នាក់)
របស់អ្នកស្រី ស៊ុនណារីមូ៉នីកា អតីតតារាចម្រៀង នឹង សម្តែងកំប្លែងដ៏ល្បីល្បាញមួយរូបដែរនោះ។
ដូដូ ប្រាប់ថា “ខ្ញុំពិតជាចង់កសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញដូចជាម៉ាក់ខ្ញុំខា្លំងណាស់ ពីព្រោះថា
អ្វីដែលខ្ញុំមានទាំងចំណង់ចំណូលចិត្តផ្នែកសិល្បៈ និង ទេពកោសល្យ គឺសុទ្ធតែគាត់ផ្តល់ឲ្យខ្ញុំទាំង
អស់ ដូច្នេះខ្ញុំពិតជាចង់ដូចគាត់ខ្លាំងណាស់”។
តារាចម្រៀង និង សម្តែង ដូដូ បញ្ជាក់ថា “សព្វថ្ងៃនេះខ្ញុំ គឺជានិស្សិតឆ្នាំទី១ នៅមហាវិទ្យាល័យ នំ
(NUM)ផ្នែកអក្សរសាស្រ្តអង់គ្លេស។ ក្នុងនាមជាអ្នកសិល្បៈ និង ជាអ្នកសិក្សាខ្ញុំពំុដែរនឹកប្រាថ្នាចង់
បានស្នេហាទេ គឺមានចិត្តប៉ងចង់បានកេរ្តិ៍ឈ្មោះល្បីលើមាគា៌សិល្បៈប៉ុណ្ណោះចំណែករឿងស្នេហា
ទុកនៅពេលក្រោយទៅចុះ!៕



ដោយ ចេស្តា 
www.ampil-ampek.com

Sunday, July 10, 2011

កូកូ និយាយរឿងចុះកុងត្រាជាមួយផលិតកម្ម Classic . www.ampil-ampek.com

មុននេះបន្តិចគេសង្កេតឃើញកញ្ញា កូកូច្រៀងឲ្យផលិតកម្មឃ្លែកសីុកប៉ុណ្ណោះ ប៉ុន្តែ។មួយ
រយៈចុងក្រោយនេះ តារាចម្រៀងរូបនេះបានវិវឌ្ឍន៍ខ្លួនក្លាយទៅជាតារាសម្តែងនៅក្នុងកុន
ខ្នាតធំរបស់ផលិតកម្មឃ្លែកសីុកដែលកញ្ញាកំពុងច្រៀងនោះគឺរឿង “កូនភ្លោះខ្ទើយសម្លែក”
និង រឿង “ទាយាទអារីយ៉ា”។ ពេលនេះកញ្ញាបានអះអាងថា កញ្ញាបានចុះកុងត្រារយៈពេល
៣ឆ្នាំជាមួយផលិតកម្មឃែ្លកសីុក ទើបខាងផលិតកម្មផ្តល់ឱកាសកញ្ញាបានបញ្ចេញសមត្ថ
ភាពតាមរយៈខ្សែភាពយន្តនោះ។
ស្រីស្រស់កូកូ បានប្រាប់ថាកញ្ញាបានប្រឡូកនៅក្នុងវិស័យសិល្បះចាប់តាំងពីឆ្នាំ២០១០មក
ម្លេះ បន្ទាប់ពីនាងបានជាប់ក្នុងការ ដាក់ពាក្យប្រឡងច្រៀងនៅក្នុងផលិតកម្មឃែ្លកសីុក។
តារារូបនេះថ្លែងថា បទចម្រៀងដែលកញ្ញាបានច្រៀងហើយទទួលបានការគាំទ្រពីមជ្ឈដ្ឋាន
អ្នកស្តាប់ ពិសេសយុវវ័យនោះ គឺមានបទ “ខ្ញុំស្រលាញ់គេហើយ, មិត្តខ្ញុំជូនពរឲ្យគេក្បត់បង”
និង បទ “អូនចង់ឱ្យបងឈប់ខូចចិត្ត” ជាដើម។
តារាស្រីវ័យ ១៨ឆ្នាំ រូបនេះបន្តថា ចំណែកបទចម្រៀងកញ្ញាបានច្រៀងជាក្រុមជាមួយ កញ្ញា
កាកា លីលី លោក ដូដូ លោក បញ្ញាសិទ្ធិ លោក ឃុនណាង និង រូបកញ្ញាផងដែរ សរុបទៅ
គឺក្នុងក្រុមហាយក្លាស់មានសមាជិក ៦នាក់។ ហើយរហូតមកដល់ពេលនេះ គឺ ក្រុមរបស់
កញ្ញា បានថតដាក់ឌីសបានចំនួន៥ ទៅ ៦វ៉ុលហើយ។
តារាដែលមានស្រុកកំណើតនៅភ្នំពេញកូកូ បាននិយាយថាកញ្ញាពំុធ្លាប់មានសង្សារ ឬ គូ
ដណ្តឹងឡើយ ដោយសារតែកញ្ញានៅក្មេង ម្យ៉ាងចង់ឱ្យមានឈ្មោះល្បីនៅក្នុងវិស័យសិល្បះ
និងរៀនសូត្រឱ្យបានជ្រៅជ្រះសិនrnមិនទាន់ហ៊ានសុបិនឃើញមានសង្សារទេ ព្រោះក្លាចមាន
រឿងអាស្រូវនាំឲ្យបាត់ប្រជាប្រិយភាពផង៕


ដោយ ចេស្តា
www.ampil-ampek.com