Total Pageviews

Sunday, June 26, 2011

កាកា ចាប់ផ្តើមលេចធ្លោ ( www.ampil-ampek.com )



ទើបតែចូលមកប្រឡូកក្នុងវិស័យសិល្បៈមិនទាន់ទាំងបាន២ឆ្នាំស្រួលបួលផង
កញ្ញា កាកា តារាចម្រៀងប្រចាំផលិតកម្មឃែ្លកសីុក។ បានចាប់ផ្តើមលេចធ្លោបន្ទាប់
ពីនាងមានបទចម្រៀងពិរោះទាក់ចិត្តស្រទាប់យុវវ័យពិសេសកញ្ញា បានថតភាពយន្ត
ជាច្រើនរឿងដែលនឹងត្រៀមដាក់បញ្ជាំងនៅពេលឆាប់ខាងមុខនេះគឺរឿង “កូនភ្លោះ
ខ្ទើយចម្លែក”និងរឿង “ទាយាទអារីយ៉ា”។
ចូលមកដល់ឆ្នាំ ២០១១នេះ កាកាទើបតែមានវ័យឈានចូល ១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ
អាជីពជាតារាចម្រៀង និង សម្តែងភាពយន្តរបស់កញ្ញា ក៏មានសកម្មភាពមម៉ាញឹក
គួរឲ្យចាប់អារម្មណ៍ដែរ តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺនាងត្រូវបានទស្សនិក
ជនទទួលស្គាល់ពីទេពកោសល្យសម្តែង និង ការច្រៀងរាំរបស់នាងទៅហើយ។
កាកា បានប្រាប់ឲ្យដឹងថា កញ្ញាបានចូលប្រឡូកសិល្បៈនៅក្នុងឆ្នាំ ២០១០ បន្ទាប់ពីនាង
បានដាក់ពាក្យចូលរួមប្រឡងប្រជែងកញ្ញាឯកព្រីសស្តុន ប៉ុន្តែគួរឱ្យសោកស្តាយនាងពំុ
បានជាប់ចំណាត់ថ្នាក់ជាស្រីស្អាតទេ គឺបែរជាជាប់ជាស្រីស្អាតសីុកាមេរ៉ាទៅវិញ។ ពេល
នោះហើយដែលនាងមានឱកាសបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយផលិតកម្មឃែ្លកសីុក
បន្ទាប់ពីគេដឹងថានាងអាចច្រៀងបាន។ក្រោយមកទៀតនាងក៏ត្រូវគេទាក់ទងឲ្យសម្តែង
នៅក្នុងខ្សែភាពយន្តពីមួយរឿងទៅមួយរឿង ដូចជារឿង “ជើងមេឃសម្បថ”“ខ្សែជីវិត”
“ល្បិចស្រី” និងរឿង “ទឹកចិត្តបងស្រី” ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍CTN
នាពេលកន្លងមកនោះ។ ក្រៅពីខ្សែភាពយន្តនោះ កាកាប្រាប់ថា នាងក៏ទើបតែបានបញ្ចប់
ការថតរឿង “កូនភ្លោះខ្ទើយចម្លែក” និងរឿង “ទាយាទអារីយ៉ា” របស់ផលិតកម្មឃែ្លកសីុក
ដែលគ្រោងនិងដាក់បញ្ជាំងក្នុងពេលឆាប់ៗខាងមុននេះ។
ស្រីស្អាត កាកាបន្តថា ទន្ទឹមនឹងមានយីអ៊ុនក្នុងវិស័យភាពយន្ត នាងក៏កំពុងតែល្បីក្នុងបទ
ចម្រៀងជាច្រើន មានដូចជាបទ “ចិត្តអើយចិត្ត”“អូនសំុបងទៅលេងភ្នំពេញ”“អូនជាស្រី
ក៏មានបេះដូង” និងបទ “អូយ!ឈឺចុកចាប់”។ កាកាបង្ហើបប្រាប់ទៀតថា ក្រៅពីច្រៀងទោល
តែម្នាក់ឯង នាងក៏ច្រៀងជាពួកនៅក្នុងក្រុម “ហាយក្លាស់”ដែលមានគ្នា៦នាក់ផងដែរ ដូចជា
បទ “ស្នេហ៍ឡើងសេរី”និងបទ “ប្រពន្ធសំុលែង”ជាដើម។
កញ្ញា កាកាដែលមានឈ្មោះពិត ព្រឿងពេជ្រចាន់ម៉ូនីកា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នបន្ទាប់
ពីជាប់រវល់ និង ការងារសិល្បៈ និង ការសិក្សានៅមហាវិទ្យាល័យបៀលប្រាយ(ឆ្នាំទី១ ផ្នែក
ធនាគារ)នោះ នាងគ្មានគំនិតចង់ធ្វើអ្វីផ្សេងទេ។ពិសេសរឿងមានគូស្រករ គឺនាងពំុដែលបាន
គិតឡើយ ដោយខិតខំធ្វើយ៉ាងណាឱ្យនាងមានឈ្មោះបោះសំលេងក្នុងវិស័យសិល្បៈតែ
ប៉ុណ្ណោះ។ចំណែករឿងប្តីសី កាកាថ្លែងថាចាំនាងមានអាយុ២៥ឆ្នាំ ឬ ២៦ ចាំគិតពីរឿងនេះ
ក៏វាមិនទាន់ហួសពេលដែរ៕ 
ដោយ ចេស្តា
www.ampil-ampek.com




Wednesday, June 1, 2011

ផ្អើលសត្វនាគបង្ហាញខ្លួននៅខេត្តតាកែវ


រូបនាគត្រូវបានគេសង្កេតឃើញមានតែនៅតាមតំបូលព្រះវិហារក្លោងទ្វារវត្តកាំជណ្តើរនិងមានខ្លះនៅមានឆ្លាក់
លើប្រាសាទប៉ុណ្ណោះ។ប៉ុន្តែថ្មីៗនេះនៅឯទឹកដីខេត្តតាកែវមានលោកយាយម្នាក់អះអាងថា 
គាត់បានឃើញសត្វនាគវាលឡើងមកទំលើដំុថ្មមួយដំុក្រោយមកក៏មានអ្នកមានកាន់ស្នងរូបបារមីមកពី
ខេត្តផ្សេងៗបានយក នំចំនី ផ្លែឈើនិងស៊ុតមកថ្វាយ ដោយគេនាំគ្នា
និយាយពួកគេបានសុបិនឃើញបារមីស្តេចនាគមកគង់នៅលើថ្មនេះ។លោកយាយ ចាបសំអាង អាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅ ឃំុត្រពាំង ស្រុកបាទីខេត្តតាកែវ បានរៀបរាប់ប្រាប់ថា គាត់បានមករស់នៅលើអាស្របព្រះអង្គចូលព្រះរិនិព្វាន២៥ឆ្នាំមកហើយ
ដោយបានរៀបចំកសាងសាលាទាន ស្រះទឹកកាំជណ្តើរ ក្លោងទ្វារ និងព្រះអង្គចូលព្រះនិពាន្វដែលជាសាខាសំណាក់ធ្វើធម៌
នៅតាមចង្កេះភ្នំរបស់វត្តភ្នាំតាម៉ៅ។លោកយាយបន្តថាការលះបង់កាយចិត្តមកសំណាក់រៀនធម៌គាត់ក៏ចាប់ផ្តើមកសាង
កាំជណ្តើរនិងរូបព្រះអង្គចូលព្រះនិពាន្វ ហើយគាត់ក៏នឹកគិតចង់សាងសង់សាលាឆទានមួយ ទុកសម្រាប់ទទួលព្រះសង្ឃ
ដែលនិមន្តមកធ្វើធុដង្គម្តងៗផង ២០០ទៅ៣០០អង្គនិងតាជីយាយជីដែលមកសំុសីលជារៀងរាល់ឆ្នាំនោះ។
ក៏ស្រាប់តែឃើញកូននាគមួយប៉ុនកដៃវាមកបើកពពារលើដំុថ្មចម្លែកនោះហើយក៏បាត់ទៅវិញ។លុះដល់ពេលគាត់ចាប់
ផ្តើមកសាងសាលាឆទាន​ ក៏មានអ្នកស្រុកចូលរួមបច្ច័យសាងសង់ ខ្លះប្រាប់ឱ្យគាត់វាយដំុថ្មចម្លែកដែលកូននាគវាមក
បើពពារពីលើនេះចោល ដើម្បីងាយស្រួលឱ្យជាងក្រាលឥដ្ឋការ៉ូ។លោកយាយកាន់សីលរូបនេះបន្តឲ្យដឹងទៀតថាដោយយោង
ទៅលើការស្នើសំុនិងយល់ថាបើទុកក៏ទើសនៅពេលមានបុណ្យទានផង គាត់ក៏ប្រាប់ជាងកំទេចចោល។
នៅពេលជាងកំពុងតែវាយថ្មចម្លែកនោះបានបន្តិចក៏មានអ្នករស់នៅក្បែរផ្ទះរបស់ពួកគាត់ប្រាប់ថា អ្នកផ្ទះត្រូវពស់ចឹកនិង
មានសត្វទៅនៅដល់ក្រុមគ្រួសារពួកគាត់។ចាប់តាំងពេលនោះមកអ្នកសាងសង់ទាំងនោះក៏លែងហ៊ានវាយកំទេចថ្ម
ចម្លែកនោះទៀត ហើយថែមទាំងបានអុជធូកសំុខមាលទោសដល់បារមីស្តេចនាគដែលនៅថែរក្សាថ្មគ្រប់ៗគ្នា។
អ្នកគ្រប់គ្រងនិងជាអ្នកកសាងអាស្របព្រះអង្គចូលព្រះនិពាន្វគឺលោកយាយចាបសំអាងបានបញ្ជាក់ថា ក្រោយពីកសាងសាលា
ឆាទានរួចមក គាត់តែងសង្កេតឃើញអ្នកស្នងរូបបារមី កូននាគ ស្តេចនាគ ឬស្តេចភជង្គនាគនាំគ្នាយកផ្លែឈើនំចំនីនិង
ស៊ុតមកថ្វាយនៅពីមុខដំុថ្មចម្លែកនោះ ជារឿយៗដោយមានអ្នកខ្លះមកពីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗលុះដល់ពេលគាត់
សាកសួរទើបដឹងថាអ្នកទាំងនោះសុទ្ធសឹងជាអ្នកស្នងរូបបារមីស្តេចនាគ ហើយមានអ្នកខ្លះបានសុបិនឃើញស្តេចនាគ
នៅថែរក្សានៅទីនេះ។ក្រោយមកថ្មចម្លែកនោះក៏ចេះតែដុះធំៗឡើង ប៉ុន្តែឆ្នាំក្រោយមកគាត់ក៏ឃើញមានសត្វនាគវា
មកបើកពពារនៅលើថ្មនេះម្តងទៀត ប៉ុន្តែធំជាងមុនគឺប៉ុនភ្លៅមនុស្សចាស់
រួចក៏វាចូលទៅកន្លែងព្រះអង្គចូលព្រះនិពាន្វបាត់ទៅ៕







www.ampil-ampek.com