រឿង A Billion Stars Hotel
ចំណងជើងរឿងខាងលើនេះគឺជារឿងមួយរបស់ផលិតកម្ម៤រួមគ្នាបង្កើតឡើងនៅប្រទេសកម្ពុជាយើងដែលសហការផលិតជាមួយបរទេស។ផលិតកម្មទាំងនោះរួមមាន Kid Express,C D M , Migirants , 391 Films ។ហើយរឿង A Billion Stars Hotel បានចំណាយពេលសរសេរអស់រយៈពេល២ឆ្នាំ។ហើយឥឡូវនេះបានសំរេចដាក់ថតក្នុងកំឡុងពេល១ខែចាប់ពីថៃ្ងទី២៣ខែឆ្នូឆ្នាំ២០១០នេះតទៅ។រឿង A Billion Stars Hotel នេះអ្នកចាត់ចែងផលិតមានប្រសាសន៍ថានិងត្រូវចំណាយទឹកប្រាក់អស់ចំនួន២០០,០០០ដុល្លា។ប៉ុនែ្តអ្នកចាត់ចែងផលិតបានសង្កត់ធ្ងន់ថានៅពេលដែលពួកគាត់ថតចប់គាត់និងចេញលក់លើទីផ្សាហើយគាត់ធានាថានិងអាចប្រមូលផលមកវិញបានចំនួនប្រាក់រាប់លានដុល្លាឯនោះ។
នៅក្នុងរឿង A Billion Stars Hotel នេះផងដែរយើងសង្កេតឃើញមានវត្តមានតួសមែ្តងសុទ្ធសឹងជាជនជាតិបរទេស។ដូចជាលោក Quentin Ciausin ជាអ្នកដឹកនាំរឿងនិងសហការជាមួយផលិតករខែ្មរគឺលោកវិសាលនិង Director of Photographyឈ្មោះលោក Lynn (ជនជាតិបរទេស)ជំនួយការកាមេរ៉ាថតលោកឌិនដារឿន(ជនជាតិខែ្មរ)។Producer Mrss. Eunhui Wiess ជនជាតិកូរ៉េ។ចំណែកឯតួសមែ្តងនៅក្នុងរឿង A Billion Stars Hotel នេះមានជនជាតិបរទេសនិងខែ្មរសមែ្តងរួមគ្នាជាច្រើនផងដែរ។